លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ជាប្រធានគណៈបញ្ជាការឯកភាពស្រុកគិរីសាគរ បានដឹកនាំ លោក គឹម រម្នី អភិបាលរងស្រុក លោក ខាន់ សុភាន់ នាយករដ្ឋបាលស្រុក មេឃុំកោះស្ដេច មេឃុំភ្ញីមាស ចុះសួរសុខទុក្ខកម្លាំងប្រចាំការ គណៈបញ្ជាការឯកភាពស្រុក ដើម្បីពង្រឹងសុវត្ថិភាពចរាចណ៍ផ្លូវគោគ និងអាវុធជាតិផ្ទុះ នៅតាមដងវិថីសាយភូថង ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានប្រគល់ជូននូវថវិកា និងភេសជ្ជៈមួយចំនួន ជាអំណោយរបស់លោកអភិបាលស្រុកគិរីសាគរ។
ថៃ្ងសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
August 16, 2024