ព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី សម្បូរ ដាលីន សមាជិក អនុគណៈកម្មការ ល្បែងកម្សាន្ត អនាម័យ នឹងបរិស្ថាន នៃគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងពិធីនានារបស់រដ្ឋបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារ ក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរងខេត្ត ដែលជាប្រធានអនុគណៈកម្មការ , អនុប្រធាន និងសមាជិក ដោយផ្តោតសំខាន់ការសំអាតបរិស្ថាន អនាម័យ និងរើសសំរាមតាមដងផ្លូវ និងទីតាំងរៀបចំកម្មវិធីអបអរសាទរនៅក្រុងខេមរភូមិន្ទ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាពសាធារណៈ ត្រូវមានការសំអាតបរិស្ថាន អនាម័យជាប្រចាំ នៅតាមមន្ទីរ អង្គភាពរបស់ខ្លួន និងបានណែនាំដល់រដ្ឋបាលក្រុងខេមរភូមិន្ទ ត្រូវផ្សព្វផ្សាយជូនសង្កាត់ទាំង៣ សាធារណៈជន និងអាជីវករនានា លើការងារបរិស្ថាន អនាម័យ ក៏ដូចជាចូលរួមសំអាត ប្រមូលសំរាម តាមទីតាំងសាធារណៈ ដងផ្លូវ សួនច្បារជាប្រចាំផងដែរ។