រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោកស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំលោកស្រីអនុភូមិកោះស្ដេច និងគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមកិច្ចប្រជុំ ស្ដីពីការឆ្លុះបញ្ចាំងគុណភាពផលិតផល និងសេវាកម្មអេកូទេសចរណ៍ និងការប្រមូលព័ត៌មាន ចងក្រងឯកសារផែនការអភិវឌ្ឍន៍អេកូទេសចរណ៍ សហគមន៍នេសាទតំបន់ឆ្នេរជ្រោយស្វាយ សហគមន៍តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ និងសហគមន៍នេសាទសម្រស់កោះស្ដេច ដោយមានការសម្របសម្រួលពីមន្រ្តីអង្គការ អេដ អេ អាក់ស្យុង នុងមានការចូលរួមពីលោកលោកស្រីសមាជិកគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរជ្រោយស្វាយ និងសហគមន៍តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ ធ្វេីឡេីងនៅអគារធនធានមនុស្សអនុវិទ្យាល័យជ្រោយស្វាយ។
គោលបំណងនៃកិច្ចប្រជុំ៖
- សិក្សាវាយតម្លៃផលិតផល និងសេវាកម្មអេកូទេសចរណ៍ដែលមានស្រាប់ និងសក្ដានុពលថ្មីៗរបស់សហគមន៍ដេីម្បីធ្វេីការអភិវឌ្ឍន៍ឱ្យឆ្លេីយតបតាមតម្រូវការទីផ្សារទេសចរណ៍នាពេលបច្ចុប្បន្ន និងនាពេលអនាគត
- សិក្សាវាយតម្លៃសមត្ថភាពសហគមន៍ និងរៀបចំផែនការកសាងសមត្ថភាពសហគមន៍
- កំណត់រកភាគីពាក់ព័ន្ធសំខាន់ៗ និងតួនាទីរបស់ពួកគេក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍នៅសហគមន៍មូលដ្ឋាន
- កំណ់ភអាទិភាពវិនិយោគលេីផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ជាក់លាក់ និងផែកការពង្រឹងសមត្ថភាពជំនាញ ដេីម្បីអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤