រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរស្តីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង

មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរស្តីទី នៅសាលប្រជុំមន្ទីររ៉ែ និងថាមពលខេត្ត ដែលមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៣ រូប (ស្រី ០២ រូប)។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ និងធ្វើការវាយតម្លៃទៅលើលទ្ធផលការងារដែលអង្គភាពសម្រេចបានកន្លងមក ដោយមើលឃើញថាមានលទ្ធផលល្អប្រសើរ ព្រមទាំងបានធ្វើការជម្រុញ និងលើកទឹកចិត្តដល់មន្រ្តីក្នុងអង្គភាពឱ្យខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវប្រសិទ្ធភាពការងាររីកចម្រើនបន្តទៅមុខទៀត។
ជាទីបញ្ចប់ អង្គប្រជុំត្រូវបានប្រពឹត្តទៅដោយរលូន និងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងក្តីសោមនស្សរីករាយ៕
ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង