/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងារសម្របសម្រួល ដើម្បីដោះស្រាយវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង(ក្នុងជំហានទី៣) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះពិនិត្យ វឌ្ឍនភាព សម្របសម្រួលដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងារសម្របសម្រួល ដើម្បីដោះស្រាយវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង(ក្នុងជំហានទី៣) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះពិនិត្យ វឌ្ឍនភាព សម្របសម្រួលដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង បានដាក់ពាក្យស្នើសូមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន២៤ករណី ។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមាន ឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុខ សុទ្ធី  អភិបាលរងខេត្ត លោកអភិបាល អភិបាលស្តីទីក្រុង ស្រុក ចំនួន៥ក្រុង ស្រុក មាន ៖ ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកស្រែអំបិល លោកនាយកទីចាត់អន្តរវិស័យ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក ប្រធានការិយាល័យភូមិបាលទាំង៥ក្រុង ស្រុក លោកមេឃុំទាំង៥ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបានឯកភាពគ្នា ដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិវាទដីធ្លី បានដាក់ពាក្យស្នើសូ ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន២៤ករណី បានដោះស្រាយបញ្ចប់ ។
ថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី​ ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ​ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ​ សង្កាត់​ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា​

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បាននាំយកបច្ច័យរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលបុណ្យសពភរិយា លោក ហែម ភឿង មន្ត្រីកិច្ចសន្យា

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង