រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអនុគណៈកម្មការចម្រុះថ្នាក់ខេត្ត ដោះស្រាយផលប៉ះពាល់សម្រាប់ជួយសម្រួល និងសម្រេចពាក់ព័ន្ធគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអានុភាព ៨០០មេហ្គាវ៉ាត់ ស្ថិតក្នុងស្រុកបូទុមសាគរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអនុគណៈកម្មការចម្រុះថ្នាក់ខេត្ត ដោះស្រាយផលប៉ះពាល់សម្រាប់ជួយសម្រួល និងសម្រេចពាក់ព័ន្ធគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអានុភាព ៨០០មេហ្គាវ៉ាត់ ស្ថិតក្នុងស្រុកបូទុមសាគរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង នៅសាលប្រជុំ ខ សាលាខេត្ត។ សមាសភាព នៃកិច្ចប្រជុំរួមមាន តំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា មន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំថ្មស និងអ្នកពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការថ្នាក់ខេត្ត ក្នុងគោលបំណងប្រកាសសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត និងពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងផែនការនានា ដើម្បីជំរុញការអនុវត្ត ដោះស្រាយផលប៉ះពាល់គម្រោង និងឈានទៅសម្រេចគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអានុភាព ៨០០មេហ្គាវ៉ាត់ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យកាន់តែលឿន ស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ July 8, 2024

អត្ថបទទាក់ទង