រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រុមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រុមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះដំណើរការបានតាមរបៀបវារៈដូចខាងក្រោម:

១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសម្រាប់រយៈពេលដប់ពីរ(១២)ខែ រាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។

៣-របាយការណ៍ ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ នៅក្នុងអាណត្តិទី៣ និងទិសដៅការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែ ដែលត្រូវអនុវត្តបន្ត

៤-បញ្ហាផ្សេងៗ…..។

វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
June 28, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង