ថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ូច ទូច ប្រធានមន្ទីរបានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីបេីកបវេសនកាល នៃសាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីចែកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក និងវិញ្ញាបនបត្រកុំព្យូទ័រ ដល់សមណសិស្ស សិស្សចំនួន៥១អង្គ នាក់ ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ។ ស្ថិតក្នុងឱកាសនោះក៏មានការអញ្ជេីញចូលរួមជាគណៈអធិបតីពីលោកប្រធានមន្ទីរធម្មការនិងសាសនា អ្នកអង្គម្ចាស់ លោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក លោកស្រីចៅសង្កាត់ទាំងបី។
ពិធីនេះប្រារ្ធនៅវត្តទេពនិមិត្ត ហៅវត្តថ្មី។