រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំស្ដីទីឃុំកោះស្ដេច បានចាត់តាំងមេភូមិព្រែកស្មាច់ និងមេភូមិពាមកាយ ដឹកនាំក្រុមការងារភូមិ និងប្រជាការពារឃុំ ចុះពិនិត្យទីតាំងផ្លូវ និងស្ពានមួយចំនួន ដែលរងការខូចខាតដោយទឹកជន់លិច និងហូរដាច់ដោយសារភ្លៀងធ្លាក់ជាច្រើនម៉ោងយ៉ាងខ្លាំងកាលពីយប់រំលងអាធ្រាត។
ទីតាំងដែលរងការជន់លិចរួមមាន៖
១.ភូមិព្រែកស្មាច់៖
-នៅចំណុចស្ពានដែកអូរសំលៀង ទឹកជន់លិចស្ពានមានកម្ពស់ទឹកមួយម៉ែត្រ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន (មិនបង្កផលប៉ះពាល់ដំណាំ និងសត្វពាហនៈ នោះទេ)
-នៅចំណុចស្ពានឈេីសាលាព្រែកស្មាច់ ទឹកជន់លិចស្ពានមានកម្ពស់មួយម៉ែត្រ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន (មិនបង្កផលប៉ះពាល់ដំណាំ និងសត្វពាហនៈ នោះទេ)
២.ភូមិពាមកាយ៖
-នៅចំណុចផ្លូវក្រាលគ្រួសធម្មជាតិ ទឹកជន់លិចស្ទេីរតែទាំងស្រុង មានកម្ពស់ទឹកមួយម៉ែត្រ មិនអាចឆ្លងកាត់ធ្វេីដំណេីរបាន (មិនបង្កផលប៉ះពាល់ដំណាំ និងសត្វពាហនៈ នោះទេ)។
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ JUNE 22,2024