រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងបានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារវាស់ជាប្រព័ន្ធក្នុងសង្កាត់ស្មាច់មានជ័យ ចុះដោះស្រាយបញ្ហាប្រឡាយរំដោះទឹក ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនាពេលខាងមុខ

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២០ : លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួម ពីអាជ្ញាធរ ភូមិ សង្កាត់ស្មាច់មានជ័យ ការិយាល័យភូមិបាលក្រុង បានសហការជាមួយក្រុមការងារវាស់វែងជាប្រព័ន្ធក្នុង ភូមិ៣ សង្កាត់ស្មាច់មានជ័យ បានចុះដោះស្រាយបញ្ហាប្រឡាយរំដោះទឹក ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនាពេលខាងមុខ និងបានសម្របសម្រួលធ្វើកិច្ចសន្យារុះរើរបង និងកាយអាចម៍ដី ដែលបានចាក់ និងសង់រំលោភលើដីអូរ ចំនួន៤ទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង