/ / /

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដឹកនាំកម្លាំងចុះល្បាតចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ រួមជាមួយនឹងសម្ភារបង្កគ្រោះថ្នាក់ កញ្ឆា និងសម្ភារមួយចំនួនទៀត

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដឹកនាំកម្លាំងចុះល្បាតចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ រួមជាមួយនឹងសម្ភារបង្កគ្រោះថ្នាក់ កញ្ឆា និងសម្ភារមួយចំនួនទៀត។

ក្រោយពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ចុះល្បាតក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ដកហូតបានដែកឆាប កញ្ឆា បារីអេឡិចត្រូនិច និងសម្ភារមួយចំនួន និងនាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។     

ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង ប្រហែល ១០និង២០នាទីយប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចសួនច្បារមុខសាលាបឋមសិក្សា ទីរួមខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ June 12, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ “មហោស្រពតន្រ្តីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន” និងអមដោយការបង្ហាញវប្បធម៏តន្រ្តីចម្រុះ កម្ពុជា-ចិន

  • ហេង គីមឆន/
    07/12/2025

    លោក ហាក់ ឡេង  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាទីតាំងគោលដៅ ប្រកបអាជីវកម្ម ដែលពាក់ព័ន្ធជនបរទេសធ្វើការងារ និងស្នាក់នៅ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង