/ / /

ដោយមានការណែនាំពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត បានចុះពិនិត្យទីតាំងដី ០១កន្លែង ដែលត្រូវបានរាយការណ៍ថាមានការចាក់ដីចូលសមុទ្រ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ដោយមានការណែនាំពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ដោយមានការចូលរួមពីលោកអភិបាលស្រុកមណ្ឌលសីមា អភិបាលរងស្រុក មេឃុំ មេភូមិ ភូមិបាលស្រុក តំណាងម្ចាស់ដី និងអ្នកសារព័ត៌មាន បានចុះពិនិត្យទីតាំងដី ០១កន្លែង ដែលត្រូវបានរាយការណ៍ថាមានការចាក់ដីចូលសមុទ្រ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ តាមការចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងចាក់ដីនេះគឺជាទីតាំងដីផែនេសាទចាស់ ដោយកាលពីមុនទីតាំងនេះបានកាយដី និងខឿនថ្មផែចាស់ចេញ ដើម្បីចូលអ៊ូទូក តែឥលូវទីតាំងដីនេះ ម្ចាស់ដីបានចាក់ដី និងគ្រោងរៀបខឿនថ្មឡើងវិញ ដោយធ្វើត្រឹមខឿនផែចាស់ ដោយមិនមានការចាក់ដី និងរៀបខឿនថ្មចូលសមុទ្រ ដូចការលើកឡើងនោះទេ៕
ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ June 12, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ព័ត៌មានសភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំសមាជិកក្រុមប្រចាំការដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមាន សមាជិកក្រុមប្រឹក្សាឃុំ មេភូមិតានី ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២គ្រួសារ

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង