លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរពាក់ព័ន្ធ បានរួមគ្នាបំពេញការងារចុះបញ្ជីជលយាន និងការផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ការផ្តល់សេវាបង្ខិតកៀកជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួយសំរួលនីតិវិធី និងឯកសារ ឱ្យមានភាពសាមញ្ញ តែមានប្រសិទ្ធភាព ធ្វើនៅផែធំ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ June 4, 2024