ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានជួបជាមួយនិងលោកស្រី លិន ចន្ថា អភិបាលរងនៃគណៈអភិបាលស្រុកថ្មបាំង និងលោក ប៊ុត បឿន ប្រធានការិយាល័យផែនការ និងគាំទ្រ ឃុំសង្កាត់ ស្រុកថ្មបាំង បានចុះវាយតម្លៃគម្រោងអាហារូបត្ថម្ភនៅឃុំថ្មដូនពៅ មានអ្នកអញ្ជើញចូលរួមដូចជា លោក មេឃុំថ្មដូនពៅ ស្មៀនឃុំ លោក មេភូមិ អនុភូមិ ទាំងពីភូមិនៃឃុំថ្មដូនពៅ ជំនួយការហិរញ្ញវត្ថុឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិទាំងពីភូមិ នៃឃុំថ្មដូនពៅ សរុប ១៤នាក់ ស្រី ០៦នាក់ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
January ,15,2025