រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពី៖ ការគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំរូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង ជាមួយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ។

លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពី៖ ការគាំទ្រការអនុវត្តកម្មវិធីសាលារៀនគំរូ ។ ជាមួយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដឹកនាំដោយលោក ប៊ុត សុភាន់ អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្នុងកិច្ចប្រជុំនោះដែរ លោក ជូ សេរីយា មានមតិសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូដែលបានចូលរួមក្នុងន័យជំរុញនាយក លោកគ្រូ-អ្នកគ្រូ ខិតខំលើកិច្ចការដឹកនាំ និងបង្រៀនសិស្ស ឱ្យបានម៉ត់ចត់ និងមានប្រសិទ្ឋិភាព ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រចបានតាមសូចនាករទាំង៥ នៃសាលារៀនគំរូ មានដូចជា៖ (១)លទ្ឋផលសិក្សារបស់សិស្ស, (២)ការបង្រៀន និងរៀន, (៣)ការចូលរួមរបស់សហគមន៍, (៤)ដំណើរការប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (៥)គណនេយ្យភាពរបស់សាលារៀន នៃប្រកាសលេខ ១២៧៧ អយក.ប្រក ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែមគិសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនមធ្យមសិក្សាគំរូ។
អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង