/ / /

ពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ ក្នុងនោះបំពាក់ឋានន្តរសក្តិចំនួន ២៩រូប (ថ្នាក់អនុសេនីយ៍ឯក ចំនួន២០រូប ថ្នាក់អនុសេនីយ៍ទោ ០៧រូប ថ្នាក់អនុសេនីយ៍ត្រី ចំនួន០១រូប ថ្នាក់នាយឯកចំនួន០១រូប) ផ្ទេរភារកិច្ចចំនួន២២នាក់ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង (កងអនុសេនាធំចល័ត)ចំនួន៣៨នាក់។
សមាសភាពចូលរួមមាន÷ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧  នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការ និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន ១១៥នាក់(នារី០៨នាក់)។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានមតិលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានយ៉ាងល្អក្នុងកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់។
ក្នុងនោះលោកមេបញ្ជាការ ក៏បានណែនាំឲ្យនាយទាហាន នាយទាហានរង ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្ដូរភារកិច្ច និងត្រូវបានបំពាក់ឋានន្តរសក្កិ នាឱកាសពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានល្អជូនអង្គភាព និងចូលរួមអនុវត្តនូវទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ) និងអនុសាសន៍ថ្មីចំនួន៣ចំណុចទៀតនោះគឺ(កសាង ហ្វឹកហ្វឺន ប្រតិបត្តិការ)។

ជាចុងបញ្ចប់លោកមេបញ្ជាការ សុំឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងយើងទាំងអស់គ្នាត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ឲ្យសមទៅនឹងការលើកទឹកចិត្ត ដែលថ្នាក់លើបានផ្ដល់ជូននាពេលនេះ៕
ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ May 28, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព