លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុង ស្រុក និងM/SMEs និងនាំចេញនៅនឹងកន្លែង នៅខេត្តកោះកុង ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បី ត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកោះកុង ដែលមានរយៈពេល៣ថ្ងៃ ដេីម្បីលេីកកម្ពស់សក្តានុពលនុពលផលិតផលក្នុងស្រុក ការស្វែងរកទីផ្សារជូនអ្នកផលិត ការជំរុញចលនាភូមិ១ផលិតផល១ ជាពិសេសដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ May 21, 2024