លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំ លោកស្នងការរង និងកម្លាំងជំនាញការិយាល័យអក្សរសម្ងាត់ អញ្ជើញចូលរួមប្រជុំពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារនាយកដ្ឋានអក្សរសម្ងាត់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ នង កាណារិទ្ធិ អនុប្រធាននាយកដ្ឋាន ដើម្បីអនុវត្តការងារតាមកម្មវិធីដូចខាងក្រោម ៖
-ប្រមូលកម្លាំងនគរបាលអក្សរសម្ងាត់នៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក និងជំរុញឱ្យប្រើប្រាស់ជំនាញអក្សរសម្ងាត់បានច្រើន
-ធ្វើការតាមដាន ត្រួតពិនិត្យលក្ខការណ៍បច្ចេកទេសជំនាញ និងលុបទិន្នន័យដែលអស់សុពលភាព នៃការប្រើប្រាស់
-ការដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួន សម្រាប់ការជួបប្រទះនៅពេលប្រើប្រាស់ ព្រមទាំងបានជួសជុល ផ្លាស់ប្តូរសម្ភារ បរិក្ខារផ្សេងៗដែលខូច ។
នៅសាលប្រជុំតូច ស្នងការដ្ឋាននគរបាលខេត្តកោះកុង
ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ May 8, 2024