/ / /

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុ សាខា កក្រក ក្រុងខេមរភូមិន្ទ អ្នកស្ម័គ្រចិត្តកក្រក លោកគ្រូទទួលបន្ទុកយុវជន បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៩ នាក់ ស្រី ១១ នាក់ សហការ ជាមួយ មន្រ្តីនគបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ កងកម្លាំងនគរបាលអធិការក្រុង សរុប៣៨នាក់ បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខរង្វង់មូលយាយរែកផ្លែឈើ ក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង ៖នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុ សាខា កក្រក ក្រុងខេមរភូមិន្ទ អ្នកស្ម័គ្រចិត្តកក្រក លោកគ្រូទទួលបន្ទុកយុវជន បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៩ នាក់ ស្រី ១១ នាក់ សហការ ជាមួយ មន្រ្តីនគបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ កងកម្លាំងនគរបាលអធិការក្រុង សរុប៣៨នាក់ បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខរង្វង់មូលយាយរែកផ្លែឈើ ក្រុងខេមរភូមិន្ទ ។

នាឱកាសនោះ លោកស្រីប្រធានអនុសាខា កក្រក ក្រុង បានមានប្រសាសន៍ណែនាំបងប្អូនប្រជាពលរដ្ឋដែលមិនទាន់យល់ច្បាស់ និងមិនទាន់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោថ្មី ថានៅថ្ងៃសុក្រ​ ទី០១ ​ខែឧសភា ឆ្នាំ២០២០ នេះ​គឺជា​ពេលដែល ​កងកម្លាំង​នគរបាល​ចម្រុះ​បានចាប់ផ្តើម​ចុះរឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅទូទាំង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ ​ការចាប់ផ្តើម​អនុវត្ត​ការរឹតបន្តឹង​ច្បាប់ចរាចរណ៍​នាពេលនេះ​មានការចាប់​អារម្មណ៍ខ្លាំង​ពីប្រជាពលរដ្ឋ ​ដោយសារតែ​តម្លៃនៃការផាក​ពិន័យ​កើនទ្វេពីពីរ​ទៅបីបួនដង​ឯណោះ​។​

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្រុមការងារបានធ្វើ គឺក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ៖ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលា ដោយថាហេតុ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។