/ / /

លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​ដឹកនាំ មន្ត្រីប៉ុស្តិ៍ លោកមេភូមិ៤ និងបានសហការ​ជាមួយ​ មន្ទីរសុខាភិបាលខេត្ត និងមណ្ឌល​សុខភាព​ស្ទឹងវែង​ ចុះត្រួតពិនិត្យ និងពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ (សិស្ស) ដែលទើបត្រលប់មកពីប្រទេសថៃ​។

ថ្ងៃអង្គារ ១៤កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ : លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​ដឹកនាំ មន្ត្រីប៉ុស្តិ៍ លោកមេភូមិ៤ និងបានសហការ​ជាមួយ​ មន្ទីរសុខាភិបាលខេត្ត និងមណ្ឌល​សុខភាព​ស្ទឹងវែង​ ចុះត្រួតពិនិត្យ និងពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ (សិស្ស) ដែលទើបត្រលប់ពីប្រទេសថៃ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ តាមរយះច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី​០៣ ខែឧសភា​ ឆ្នាំ​២០២០​ បានមកស្នាក់នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០
មាន​ប្រជាពលរដ្ឋ​សរុបចំនួន​៨នាក់​ និងបានអប់រំផ្សព្វផ្សាយអោយពួកគាត់យល់ដឹងនិងការពារពីជំងឺកូវីដ ១៩(Covid-19) ព្រមទាំងឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យតាមដាន​បន្ត ។

អត្ថបទផ្សេងទៀត

  • មន្ទីរអធិការកិច្ច/
    26/09/2026

    លោក អ៊ូ រី ប្រធានមន្ទីរ ដឹកនាំលោក លោកស្រីអនុប្រធានមន្ទី លោកប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្តកោះកុង ចូលរួមសិក្ខាសាលា ស្តីពី «ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច»

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ បានដឹកនាំ​កិច្ចប្រជុំ​គណៈអភិបាលស្រុក​កោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    រដ្ឋបាលឃុំទួលគគីរ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

  • ហេង គីមឆន/
    25/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា និង ៩ខែ ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    25/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ឡូន សិង្ហផាន់ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦