កិច្ចប្រជុំពិនិត្យលទ្ធផលការផ្តល់សេវារំលូតកូនប្រកបដោយសុវត្ថិភាពក្នុងត្រីមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពសំណេះសំណាល និងបេីកកិច្ចប្រជុំ ដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង។ ក្នុងឱកាសនោះដែរ ក៏មានការផ្តួចផ្តេីម និងចូលរួមពីលោកស្រីវេជ្ជ.សៀង លំអងគន្ធា ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ លោកស្រីវេជ្ជ.លន សុភាព តំណាងអង្គការCHAI និងតំណាងមន្ត្រីសុខាភិបាលដែលពាក់ព័ន្ធផងដែរ ។ កិច្ចប្រជុំនេះ មានគោលបំណងធ្វេីឱ្យប្រសេីរឡេីងនូវសុខមាលភាពដល់ស្ត្រីក្នុងវ័យបន្តពូជ ដែលនឹងត្រូវធ្វេីយ៉ាងណាឱ្យពួកគាត់ទៅទទួលសេវារំលូតប្រកបដោយសុវត្ថិភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈដែលមានផ្តល់សេវារំលូតដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល និងម៉្យាងទៀតកាត់បន្ថយអត្រាស្លាប់របស់ស្ត្រីដែលមានផ្ទៃពោះមានបំណងចង់រំលូតកូនដែលមិនចង់បាន និងមានសុវត្ថិភាព ។
ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
April 18, 2024