/ / /

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ​បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមខេត្តកោះកុង​ និងសាប៊ូលាងដៃដែលឧបត្ថម្ភដោយសម្តេចសេនាពិជ័យ​ ទៀ​ បាញ់​ ព្រមទាំងថ្នាំពេទ្យពីសប្បុរជន​ ចែកជូនគ្រួសារក្រីក្រ​ និងជួបការលំបាក​

ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០
==========*==
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីសាគរ
បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក នាំយកអំណោយ (សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសាប៊ូលាងដៃ ឧបត្ថម្ភដោយសម្តេចពិជ័យសេនា ព្រមទាំងថ្នាំពេទ្យ ពីសប្បុរសជន) ចែកជូនដល់គ្រួសារក្រីក្រ ជួបការលំបាកចំនួន ៤០ គ្រួសារ ស្ថិតនៅភូមិពាមកាយ ភូមិព្រែកស្មាច់ នៃឃុំកោះស្តេច និងភូមិភ្ញីមាស ភូមិតានី ភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ សាប៊ូ ១ដប អាវយឺត ១ និងថ្នាំពេទ្យ ១ កញ្ចប់ ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានរំលឹកអំពីការយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខពី សំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋាន ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    26/09/2026

    ថ្នាក់ដឹកនាំ ក្រុមកីឡាខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់ចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦

  • ហេង គីមឆន/
    26/09/2026

    ខេត្តកោះកុង មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេស អតីតពលករ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួន

  • មន្ទីរអធិការកិច្ច/
    26/09/2026

    លោក អ៊ូ រី ប្រធានមន្ទីរ ដឹកនាំលោក លោកស្រីអនុប្រធានមន្ទី លោកប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្តកោះកុង ចូលរួមសិក្ខាសាលា ស្តីពី «ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច»

  • រដ្ឋបាលស្រុកកោះកុង/
    26/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ បានដឹកនាំ​កិច្ចប្រជុំ​គណៈអភិបាលស្រុក​កោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង