រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការ គ.អ.ឆ.ក. ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមសិក្ខាសាលាបច្ចេកទេស ស្តីពី“ការពង្រឹងកិច្ចសហប្រតិបត្តិការ រដ្ឋ-ឯកជន លើការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឆ្នាំ២០២៤”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការ គ.អ.ឆ.ក. ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមសិក្ខាសាលាបច្ចេកទេស ស្តីពី“ការពង្រឹងកិច្ចសហប្រតិបត្តិការ រដ្ឋ-ឯកជន លើការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឆ្នាំ២០២៤” ក្រោមអធិបតីភាពឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិ គ.អ.ឆ.ក. នៅសណ្ឋាគារហ្វឺនកូ ខេត្តព្រះសីហនុ។ សមាសភាពចូលរួមសិក្ខាសាលា រួមមានលេខាធិការដ្ឋាន គ.អ.ឆ.ក. រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង សភាពាណិជ្ជកម្មខេត្តព្រះសីហនុ វិស័យឯកជន សមាគមទេសចរណ៍ យុវជន ស.ស.យ.ក. និងសិស្ស និស្សិត ដោយមានគោលបំណងចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ និងកិច្ចពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយនានារវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ។
ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ April 5, 2024

អត្ថបទទាក់ទង