លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការតំបន់ត្រជាក់ចិត្ត និងអនាម័យបរិស្ថាន នៃគណៈកម្មការរៀបចំកោះកុងសង្រ្កាន្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ ដើម្បីប្រជុំពិភាក្សាកិច្ចការមួយចំនួន ដែលមានសមាសភាពអ្នកចូលរួម ក្រុមការងារថ្នាក់ខេត្ត តំណាង ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ស.ស.យ.ក. និងតំណាងក្រុមហ៊ុន វឌ្ឍនៈ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្តកោះកុង។
ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤
April 01, 2024