មន្ត្រីមកពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មន្ត្រីកម្មវិធីរបេងមន្ទីរសុខាភិបាលខេត្ត មន្រ្តីកម្មវិធីស្រុកប្រត្តិបត្តិ បុគ្គលិកមន្ទីពេទ្យខេត្ត បុគ្គលិកមណ្ឌលសុខភាពស្មាច់មានជ័យ ព្រមទាំងមេភូមិ អនុភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ២ស្មាច់មានជ័យ បានចូលរួមការអនុវត្តអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងលេីកទី៣ ដោយការធ្វេីប្រេវ៉ាឡង់នេះគឺធ្វេីនៅទូទាំងប្រទេស ដោយឡែកខេត្តកោះកុងគឺត្រូវបានកំណត់យកប្រជាជនដែលមានអាយុចាប់ពី១៥ឆ្នាំឡេីង នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទីតាំង:នៅមណ្ឌលសុខភាពស្មាច់មានជ័យ
ចាប់ពីថ្ងៃទី២៣ដល់២៧ថ្ងៃទីខែមីនា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤