លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងសិស្សពូកែ នៃវិទ្យាល័យកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវ ដាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ក៏បានលើកឡើងឱ្យលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង ត្រៀមសហការជាមួយ រដ្ឋបាលខេត្ត រៀបចំព្រឹត្តិការណ៍កោះកុងសង្ក្រាន្ត ដើម្បីឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិ កម្សាន្តសប្បាយរីករាយ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំ "ក" សាលាខេត្តកោះកុង៕