លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក រួមទាំងលោកមេឃុំកោះស្ដេច បានចូលរួមប្រគល់អ៊ូប័រ០១គ្រឿង ដល់សហគមន៍នេសាទសម្រស់កោះស្ដេច សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន និងករណីចាំបាច់ផ្សេងៗ ដែលឧបត្ថម្ភដោយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង និងអង្គការសត្វព្រៃ និងរុក្ខជាតិ នៅស្នាក់ការទីតាំងសហគមន៍នេសាទសម្រស់កោះស្ដេច នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ៕
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
March 15, 2024