/ / /

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង និងជាប្រធានសមាគមកីឡាសីស្លាបខ្មែរ ទូទាំងប្រទេស បានដឹកនាំ លោក លោកស្រី អនុប្រធានសមាគម និងប្រធាន អនុប្រធានក្រុមកីឡាសីស្លាបខ្មែរ ទូទាំងប្រទេស ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៤៨ ឆ្នាំ ដោយរោគាពាធ

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង និងជាប្រធានសមាគមកីឡាសីស្លាបខ្មែរ ទូទាំងប្រទេស បានដឹកនាំ លោក លោកស្រី អនុប្រធានសមាគម និងប្រធាន អនុប្រធានក្រុមកីឡាសីស្លាបខ្មែរ ទូទាំងប្រទេស ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៤៨ ឆ្នាំ ដោយរោគាពាធ ។ លោកស្រី ឈុន រ៉ាវុធ ធ្លាប់បានចូលរួមធ្វើជាគណៈអធិបតី បើកការប្រកួតកីឡាសីស្លាបខ្មែរ ជ្រើសរើសជើងឯកទូទាំងប្រទេស មុនដំបូងគេបំផុត នៅខេត្តកោះកុង ឆ្នាំ២០១៨។ ក្នុងនាមយើងខ្ញុំជា ថ្នាក់ដឹកនាំសមាគម ថ្នាក់ដឹកនាំក្រុម ព្រមទាំងកីឡាករ កីឡាការិនី ក្រុមកីឡាសីស្លាបខ្មែរទូទាំងប្រទេស សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងយ៉ាងក្រៀមក្រំ ពោរពេញទៅដោយសេចក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យពន់ពេក និងចងចាំជានិច្ចក្នុងក្រអៅបេះដូងរបស់យើងខ្ញុំ នូវគុណូបការៈ ដ៏ប្រពៃថ្លៃថ្លារបស់លោកស្រី។ យើងខ្ញុំ សូមឧទ្ទិសបួងសួងវិញ្ញាណក្ខ័ន្ធរបស់លោកស្រី ឈុន រ៉ាវុធ បានចាប់បដិសន្ធិ ក្នុងសុខគតិភព កុំបីឃ្លៀតឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/08/2026

    លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក

  • ហេង គីមឆន/
    26/08/2026

    សាខាធនាគារ​ជាតិ​នៃកម្ពុជាខេត្តកោះកុង​ ធ្វេីយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ទូរទាត់​KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល​។

  • ហេង គីមឆន/
    26/08/2026

    លោក​ សុិន​ វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះ​កុង​ បានអញ្ជើញដឹកនាំក្រុមការងារ ធ្វើការចុះអធិការកិច្ច​ នៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    26/08/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ «បិទការប្រកួតប្រជែងជ័យលាភីសិស្សានុសិស្សប្រចាំឆ្នាំ២០២៥ -២០២៦ នៃសាលាអាស់សាឡាម»

  • ហេង គីមឆន/
    26/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​កិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់