រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ប្រគល់ថវិកា គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិននារីលំហែមាតុភាព

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំកម្មវិធីប្រគល់ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ឧបត្ថម្ភជូនយោធិននារីដែលបានលំហែមាតុភាពចំនួន៥នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០.០០០រៀល ដោយថវិកានោះជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន៨០០​ ,០០០រៀល ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ។

ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានគូសបញ្ជាក់អំពី យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តចប្រមុខរាជរដ្ឋាភិបាល​ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែប យ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់រូបៗ ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាព មាតានិងទារក និង​បានសំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វកិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល និងក្រោយពេលបញ្ចប់ ការសម្រាកច្បាប់តាមការកណត់ ក្នងការអនុញ្ញាតលំហែមាតុភាព ត្រូវអញ្ជើញមកបំពេញកាងារនៅក្នុងអង្គភាពតាម ភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ៕

អត្ថបទទាក់ទង