ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមជាមួយថ្នាក់ដឹកនាំក្រសួង ដែលដឹកនាំដោយលោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រនៃក្រសួងបរិស្ថាន ក្រុមការងារបានចុះត្រួតពិនិត្យនិងតាមដានការចិញ្ចឹមឃ្មុំក្នុងសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា និងស្រុកកោះកុង ខេត្តកោះកុង ។
សមាសភាពអញ្ជើញចូលរួមសរុប ២២នាក់ (ស្រី ០៤នាក់) ជាលទ្ធផលនៃការត្រួតពិនិត្យ និងតាមដានការចិញ្ចឹមឃ្មុំ ក្រុមការងារពិនិត្យឃើញថាមានភាពរីកចម្រើន និងមានការថែទាំបានល្អ ។