ស្រុកកោះកុង ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានដឹកនាំគណៈកម្មាធិការ សហការជាមួយ អាជ្ញាធរឃុំត្រពាំងរូង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកទឹកដោះគោក្រហម ផ្តល់ជូនស្រ្តីងាយរងគ្រោះចំនួន១គ្រួសារ រស់នៅចំណុចវាលស្បូវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង