ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៏ជនបទ អមដំណើរដោយ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឈន៏ជនបទខេត្តកោះកុង បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់មួយខ្សែ ភ្ជាប់ពីឃុំបឹងព្រាវ ទៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានប្រវែង ១៩ គីឡូម៉ែត្រ និង៨៣៥ ម៉ែត្រ សាងសង់សម្រេចបាន ៥០% និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលប្រើប្រាស់លើដងផ្លូវ ព្រមទាំងក្តីកង្វល់របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕