រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍មុនឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក

លោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍មុនឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៥៦ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន នៃរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក កង័កម្លាំងប្រដាប់អាវុធ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៥ ឆ្នាំទី៥ អាណត្តិទី៣
២.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំខែមករា ឆ្នាំ២០២៤
៣.ពង្រឹងម៉ោងចេញ ចូល និងវត្តមានដល់មន្រ្ដីរាជការនៃរដ្ឋបាលស្រុក
៤.ផ្សេងៗកិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំសាលាស្រុកគិរីសាគរ ។

ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤
January 30, 2024

អត្ថបទទាក់ទង