ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងលោក សំ សំអុល អភិបាលរងស្រុកកោះកុង និងជាអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ចុះវាយតម្លៃភាពជាប្រចាំនៃគម្រោងមូលនិធិអាហារូបត្ថម្ភឃុំជ្រោយប្រស់ ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ដែលមានសមាសភាពចូលប្រជុំរួមមាន អ្នកអនុវត្តសំខាន់ៗនៅថ្នាក់ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ នៅសាលាឃុំជ្រោយប្រស់។