រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការសេវាហិរញ្ញប្បទាននៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការសេវាហិរញ្ញប្បទាននៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ក្រេង សុភា ប្រធានគណៈកម្មការសេវាហិរញ្ញប្បទាន និងជាអនុប្រធានមន្ទីរពេទ្យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការនៃគណៈកម្មការទាំងអស់។ កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីចំណូល ចំណាយប្រចាំខែ បញ្ហាដែលជួបប្រទះ សំណូមពរផ្សេងៗ និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងថវិកាហិរញ្ញប្បទានក្នុងមន្ទីរពេទ្យកាន់តែប្រសើរឡើង និងប្រកបដោយគណនេយ្យភាព ។

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង