លោក ហាក់ ស៊ីម អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលស្រុកមណ្ឌលសីមា បានទទួលស្វាគមន៍គណ:ប្រតិភូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសថៃឡងដ៍ចុះពិនិត្យវាស់វែងជើងសប្បនិម្មិតជូនប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន ដែលរងគ្រោះថ្នាក់ពិការដោយសារផ្ទុះគ្រាប់មីនដែលបន្សល់ទុកពីសំណល់សង្គ្រាមមកដល់បច្ចុប្បន្ន និងប្រជាប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់បញ្ហាផ្សេងៗនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
មានការចូលរួមពីលោកនាយក លោក /លោកស្រីនាយករងរដ្ឋ បាលសាលាស្រុក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក