រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤វេលាម៉ោង ០២:៣០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំរក្សាទឹកស្អាតទុកសម្រាប់ប្រជារាលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ ក្រោមអធិបតីភាព លោកជំទាវ អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។