រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក​ និងលេីកទិសដៅការងារសម្រាប់អនុវត្តបន្ត​ របស់ក្រុមការងារបច្ចេកទេស សម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក​ និងលេីកទិសដៅការងារសម្រាប់អនុវត្តបន្ត​ របស់ក្រុមការងារបច្ចេកទេស សម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ។

លោកស្រីអភិបាលរង បានលើកឡើងថាខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួម ជាមួយអស់លោក លោកស្រី ក្នុងកិច្ចប្រជុំជាលើកទី៣ ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង តាំងពីដើមរហូតដល់ចប់។
ផ្អែកតាមការធ្វើបទបង្ហាញរបស់ក្រុមការងារ និងការពិភាក្សាអំពីស្ថានភាពនៃការអភិរក្សផ្កាថ្ម សារសំខាន់និងការគំរាមកំហែង សហគមន៍នេសាទ នៅព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនៃការអភិរក្សអណ្តើកសមុទ្រនៅកម្ពុជា និងដំណើរការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្តេច ព្រមទាំងស្ថានភាព នៃការអភិរក្សអណ្ដើកហ្លួង ឬអណ្ដើកសសៃ និងក្រពើត្រីក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង រួមជាមួយនឹងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមការងារបច្ចេកទេសសម្រាប់តំបន់ គ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុងទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមកនេះ។
ជាថ្មីម្តងទៀត ដើម្បីឱ្យការងារគ្រប់គ្រងជលផលសមុទ្រ ក្នុងខេត្តកោះកុង សម្រាប់ពេលខាងមុខ កាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ខ្ញុំសូមលើកទឹកចិត្ត និងសូមស្នើ លោក លោកស្រីទាំងអស់ បន្តផ្តល់កិច្ចសហការយ៉ាងស្អិតរមួតបន្ថែមទៀត លើកការអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ឆ្ពោះទៅកាន់គោលដៅរួមតែមួយ។
ជាចុងក្រោយ ខ្ញុំសូមជូនពរ លោក លោកស្រីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច ការងារ និងសូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លៀតឡើយ៕
ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ January 10, 2024

អត្ថបទទាក់ទង