លោក រស់ ស៊ីថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងភូមិបាល លោក អ៉ិន វិជ្ជា អនុប្រធានការិយា ល័យ ផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះត្រួតពិនិត្យការឈូសឆាយផ្លូវ ដេីម្បីចាក់បេតុង ០១កន្លែង ប្រវែង ១៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក