រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងទម្រង់របាយការណ៍ ស្តីពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងទម្រង់របាយការណ៍ ស្តីពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ។

លោកអភិបាលរងខេត្ត ស្នើលោក លោកស្រី ដែលមានវត្តមាន ក្នុងកិច្ចប្រជុំ យកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញ ដើម្បីមានមូលដ្ឋាន ក្នុងការរៀបចំរបាយការណ៍អំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងរបាយការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្ត្រី នៅតាមរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព។
ចំពោះរដ្ឋបាលខេត្ត ត្រូវរៀបចំបំពេញតារាង ដែលក្រសួងមុខងារសាធារណៈ ដែលបានកំណត់ មួយវិញទៀតស្នើធ្វើការសម្របសម្រួល ជាមួយរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់  ក្នុងការរៀបចំរបាយការណ៍ជូនក្រសួងឱ្យបានសមស្រប និងទាន់ពេលវេលា។
ថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ January 9, 2024

អត្ថបទទាក់ទង