លោក ជីម នីន មន្ត្រីការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៌សហគមន៍បានចូលរួមជាមួយក្រុមកាងារមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត ចុះរៀបចំដាក់ជញ្ជីងគំរូចំនួនមួយគ្រឿងនៅផ្សាប៉ាក់ខ្លង ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាដើម្បី÷
១. ធានាឲ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៍ សុចរិត និងត្រឹមត្រូវ
២. ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ផលិតផលទំនិញ និងសេវាកម្ម
៣. ធានាការធ្វើឲ្យប្រសើរឡើងនូវ គុណភាពផលិតផល ទំនេញ និងសេវាកម្ម
៤. ធ្វើអោយមានជំនឿ និងទំនុកចិត្តលើការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ ក្នុងសកម្មភាពពាណិជ្ជកម្ម
៥. ទប់ស្គាត់រាស់បទល្មើសនៃការកេងបន្លំខ្នាតមាត្រាសាស្ត្រ ។
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧
ត្រូវនិងថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២៣
វេលាម៉ោង២:០០នាទីរសៀល