មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង សូមជូនដំណឹងដល់សាធារណៈជនព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និង គ្រប់សា្ថប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ដែលស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឲ្យបានជ្រាបថា ដើម្បីអនុវត្តន៍តាមខ្លឹមសារនៃ អនុក្រឹត្យយោងខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែល មានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូល ទិន្នន័យកន្លងមក។ ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង។