រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមដំណើរទស្សនកិច្ច និងប្រគល់វិញ្ញាបនបត្រកំរិតមាស ដល់រោងចក្រ ដើម្បីជាការលើកទឹកចិត្តដល់រោងចក្រក្នុងការអនុវត្តបានល្អលើច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅរោងចក្រ យ៉ាហ្សាគី (ខេមបូឌា) ប្រដាក់

ខេត្តកោះកុង៖ ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមដំណើរទស្សនកិច្ច និងប្រគល់វិញ្ញាបនបត្រកំរិតមាស ដល់រោងចក្រ យ៉ាហ្សាគី (ខេមបូឌា) ប្រដាក់ ដើម្បីជាការលើកទឹកចិត្តដល់រោងចក្រក្នុងការអនុវត្តបានល្អលើច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដឹកនាំប្រតិភូដោយ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា តំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានការចូលរួមពី ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក ម៉ែន ស្រ៊ីថាវរ័ត្ន ប្រធានរដ្ឋបាលសិទ្ធជនពិការ ដែលមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងឱកាស​នោះផងដែរ ឯកឧត្តម​ប្រធាន​ប្រតិភូ​ បានណែនាំ និងស្នេីសុំដល់រោងចក្របន្តជ្រេីសរេីសជនមានពិការភាពចូលបម្រេីការងារបន្ថែម​ យកចិត្តទុកដាក់​គ្រប់​មធ្យោបាយ​ និងជំរុញ​ដល់បុគ្គលិកដែលមានពិការភាពទៅធ្វេីអត្តសញ្ញាណកម្មនៅរដ្ឋបាលឃុំ សង្កាត់​ ដេីម្បីទទួលបានបណ្ណសម្គាល់ជនមានពិការភាព។

អត្ថបទទាក់ទង