រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីចុះផ្សព្វផ្សាយការជំរុញ ការតាមដាន និងលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័ត ថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំតាតៃក្រោម

ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីចុះផ្សព្វផ្សាយការជំរុញ ការតាមដាន និងលើកកម្ពស់នូវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងអនុម័ត ថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំតាតៃក្រោម ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង និងដោយមានការចូលរួមគាំទ្រពីលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ និង លោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សមាសភាពចូលរួម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ អនុភូមិកោះអណ្ដែត និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៥នាក់ ស្រី ២៥នាក់។

អត្ថបទទាក់ទង