នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តី នៃការិយាល័យសេវាសង្គមកិច្ចចំនួន ០១រូប សហការជាមួយអង្គការម្លប់តាប៉ាង ចុះសួរសុខទុក្ខ និងតាមដានកុមារចំនួន ០៧នាក់ ដែលសមាហរណកម្មមករស់នៅជាមួយសាច់ញាតិ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះមានការចូលរួមពីសង្គមកិច្ចស្រុក និងអាជ្ញាធរឃុំប៉ាក់ខ្លងផងដែរ។ អង្គការម្លប់តាប៉ាងបានផ្ដល់សំលៀកបំពាក់ដល់កុមារចំនួន ០៨ឈុត មីម៉ាម៉ាចំនួន ០៦ដុំ ទឹកដោះគោជូរចំនួន ០៤ដុំ និងសម្ភារៈសិក្សាមួយចំនួន។