ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការឃុំ អាជ្ញាធរភូមិ១ ដើម្បីចូលរួមក្នុងការបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១០០៥ម៉ែត្រ ទទឹង៣ម៉ែត្រ និងកម្រាស់១២០សង់ទីម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលស្រុកកោះកុងប្រចាំឆ្នាំ២០២៣ អស់ចំនួន ៦៥២,១៨០,០០០រៀល (ប្រាំមួយរយហាសិបពីរលាន មួយរយប៉ែតសិបពាន់រៀលគត់) ក្រោមអធិបតីភាពលោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។
សមាសភាពចូលរួម៖
- អភិបាលរងនៃគណៈអភិបាលរងស្រុក
- នាយករដ្ឋបាលស្រុក
- ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់
- មន្ត្រីអង្គភាពលទ្ធកម្មស្រុក
- មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការឃុំ
- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- មេភូមិ អនុភូមិ និងសមាជិកភូមិ
- តំណាងក្រុមហ៊ុន កក់ ស៊ុនសេង (ក្រុមហ៊ុនទទួលអនុវត្តគម្រោង) និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៤៩ ស្រី២៦នាក់ នៅសាលាឆទាន ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕
ប្រភព : លឹម ឧត្តម