មន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណទាំងពីរគណៈ រៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក អ៊ូច ទូច ប្រធានមន្ទីរ និងព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈមហានិកាយ ព្រះល័ក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណគណៈធម្មយុត្តិកនិកាយ កិច្ចប្រជុំមានការនិមន្តចូលរួមពីព្រះបាឡាត់គណគណៈមហានិកាយ ព្រះសហការីគណ អនុប្រធានមន្ទីរទាំងបីរូប ប្រធានការិយាល័យជំនាញមន្ទីរ គ្រូក្របខណ្ឌ និងគ្រូជាប់កិច្ចសន្យា នៅសាលប្រជុំនៃមន្ទីរធម្មការ និងសាសនាខេត្ត។
__ _
វេលាម៉ោង២:០០ នាទីរសៀល ថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣