រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
៣-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មាធិការក្រុមប្រឹក្សាខេត្តកោះកុង ៖ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម និង-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម
៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារ សម្រាប់ដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមបណ្តាក្រុង ស្រុក ឆ្នាំ២០២៣
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្តកោះកុង និងទិសដៅការងារបន្ត
៧-បញ្ហាផ្សេងៗ….។
ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ October 10, 2023

អត្ថបទទាក់ទង