លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា អំពីសមិទ្ធផលនានា នៃការអនុវត្តគម្រោង ជម្រើសដឹកនាំដោយស្ត្រីដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ដោយបណ្តាញស្រ្តីឆ្នេីមខេត្តកោះកុង ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី អភិបាលរងខេត្ត បបានអញ្ជេីញទស្សនាសមិទ្ធផលមានដូចជា :
១.ស្ថានីយសូឡា ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យស្ថិតនៅភូមិតាធង ឃុំដងពែង
២.រោងចក្រផលិតស្រកីដូង ស្ថិតនៅភូមិជ្រោយស្វាយ ឃឃុំជ្រោយស្វាយ
៣.ស្នាក់ការ និងប៉មនៅសហគមន៍នេសាទឃុំជ្រោយស្វាយ និង
ទី៤.សហគមន៍ត្រពាំងព្រិះ។
ក្នុងឱកាសនោះដែរ លោកស្រី បានលេីកទឹកចិត្តឱ្យក្រុមស្រ្តីឆ្នេីមខិតខំពង្រីកសកម្មភាពមនុស្សធម៌បន្ថែមទៀត និងត្រូវមានកិច្ចសហការល្អ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសអង្គការដៃគូ សូមបន្តជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្តី ដល់ក្រុមស្រ្តីឆ្នេីមបន្ថែមទៀត ដេីម្បីឱ្យសកម្មភាពការងារក្រុមស្ត្រីឆ្នេីមកាន់តែរីកចម្រេីនបន្ថែមទៀត៕
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023