រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិទ្យាល័យហ៊ុនសែនត្រពាំងរូង និងសាលាបឋមសិក្សារុងផ្លាមកេសន បានរៀបចំប្រារព្ធទិវារំលឹកគុណគ្រូ ខួបលើកទី២៦ ក្រោមប្រធានបទ ( គ្រូបង្រៀនជាសសរស្ដម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្ដមភាព)

ត្រពាំងរូង ,ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យហ៊ុនសែនត្រពាំងរូង និងសាលាបឋមសិក្សារុងផ្លាមកេសន បានរៀបចំប្រារព្ធទិវារំលឹកគុណគ្រូ ខួបលើកទី២៦ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព" នៅវិទ្យាល័យហ៊ុនសែនត្រពាំងរូង និងសាលាបមឋសិក្សារុងផ្លាមកេសន ក្រោមការដឹកនាំលោក ឈឺន សីហា នាយកវិទ្យាល័យហ៊ុនសែនត្រពាំងរូង និងលោក អ៊ុក សារឹមនាយកសាលាបឋមសិក្សារុងផ្លាមកេសន ។ សមាសភាពចូលរួមមាន៖ មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចំនួន ១២៥ នាក់ ស្រី ៤៣ នាក់ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង